សូមស្វាគមន៍ / www.morodorkangkor-newstv.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 098462339 / 092462339 /

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

         សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតគ្រុប CoolApp ដែលមានឈ្មោះថា «Samdech Thipadei Hun Manet Prime Minister of Cambodia» ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំនួនអ្នកចូលរួមក្នុងគ្រុប CoolApp របស់សម្តេចនាយករដ្ឋមន្ត្រី កំពុងបន្តកើនឡើងជាលំដាប់ ដើម្បីងាយស្រួលទទួលបានព័ត៌មានថ្មីៗ របស់រាជរដ្ឋាភិបាល ពិសេសរបស់សកម្មភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមបងប្អូនប្រជាពលរដ្ឋចូលរួម Join ក្នុង Group ផ្លូវការរបស់សម្តេចបវរធិបតី នៅលើបណ្តាញទំនាក់ទំនងសង្គម CoolApp ដើម្បីទទួលបានព័ត៌មាន។

សូមជម្រាបថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, គេសង្កេតឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមបណ្តាក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានបង្កើតគ្រុប CoolApp ជាបន្តបន្ទាប់ ដើម្បីធ្វើការទំនាក់ទំនងការងារប្រចាំថ្ងៃជំនួស Telegram។

សម្តេចបញ្ជាក់ថា ការស្នើនេះ មិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុង​ដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

សម្តេចតេជោលើកឡើងថា យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេង ទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

សម្តេចបន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់ ៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕


ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំ

ចំនួនអ្នកទស្សនា: Views


តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជា ការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

គោលបំណងមួយនៃ កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹងលោកប្រធានាធិបតី Macron និងលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

នៅក្នុងអំឡុងពេល ដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគី ជាមួយនឹង លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សារជូនពររបស់សម្តេចបវរធិបតី​ មានខ្លឹមសារដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។

ថ្ងៃទី៣០ ខែកញ្ញានេះ ត្រូវនឹងថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕


អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បងត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ដើម្បីត្រៀមធ្វើការហោះហើរយន្តហោះខ្នាតតូចក្នុងស្រុក នៅចុងខែវិច្ឆិកាខាងមុខ

ចំនួនអ្នកទស្សនា: Views

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។

ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ នេះធ្វើឡើងក្រោមការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group។

ឯកឧត្តម ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញានេះថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត ១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕

ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ÷ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ជាធាតុចូលនៅក្នុងផែនការយុទ្ធសាស្រ្តស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) របស់វិទ្យាស្ថាន CDRI។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ហើយតាមរយៈការងារអាទិភាពទាំងនេះ ក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជោគជ័យជាបន្តបន្ទាប់ទៅតាមជំហាននីមួយៗ ដែលមានភាពប្រាកដនិយម និងជាក់លាក់ក្នុងនោះ គឺមានការគាំទ្រពីប្រជាពលរដ្ឋជាង ៩លាន ៦សែនអង្គ/នាក់ និងមានប្រជាពលរដ្ឋជាង ៣លាននាក់ចូលរួមសម្អាត នៅក្នុងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន។ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI និងគណប្រតិភូ បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីនូវកិច្ចសហប្រតិបត្តិការនេះ និងបានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាន។

សូមជម្រាបជូនថា វិទ្យាស្ថាន CDRI ជាអង្គការមិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណូល និងបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ១៩៩០ ដោយលោកស្រី អេវ៉ា មីស្លីវីក ជាស្ថាបនិក និងឯកឧត្តមបណ្ឌិត ជា ចាន់តូ ជាប្រធានកិត្តយសក្រុមប្រឹក្សាភិបាល។








រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុស ហើយជឿជាក់ថា នឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។ ការគាំទ្រនេះធ្វើឡើងក្នុងឱកាស ដែលក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ “ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។ ក្នុងពិធីប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយ ក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយ ការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានបញ្ជាក់ថា ការរួមគ្នាប្រកាសបើកបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយកាទទួលខុសត្រូវ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង ជាពិសេសផល ប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្រ្តីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមប្រ៊ូវ (Carisberg Cambodia) ក៏ជាភាគីហត្ថលេខីលើក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹង នៅកម្ពុជា ។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា៖ «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយ និងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន»។

ជាមួយគ្នានេះ លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានលើកឡើងថា៖ «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយ ការទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសកម្ពុជា»។ លោកនាយកគ្រប់គ្រង ជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នានេះ សង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា» ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស បិទវគ្គបំប៉នជំនាញតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍

ចំនួនអ្នកទស្សនា: Views

កំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យចុះសួរសុខទុក្ខវីរយុទ្ធជនកងទ័ពការពារព្រំដែន នៃវរសេនាតូចលេខ០១ និងលេខ០២ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» គឺជាផែនទីបង្ហាញផ្លូវ និងជាការចែករំលែកការយល់ដឹង ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាននូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ស្របគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្ដល់ការគាំទ្រដល់ការបោះពុម្ពផ្សាយសៀវភៅ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ផែនការយុទ្ធសាស្រ្តនេះត្រូវបានរៀបចំឡើងសម្រាប់បង្កើនការអប់រំ និងការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថានតាមរយៈវិស័យពាក់ព័ន្ធរបស់អង្គភាពចំណុះក្រសួងបរិស្ថាន។ ដើម្បីភ្ជាប់ទំនាក់ទំនងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន។

សូមជម្រាបជូនថា «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល ឆ្នាំ២០២៤-២០២៥នេះ មានការកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន៧ និងយុទ្ធសាស្រ្តចំនួន៣៦ រួមនិងសកម្មភាពចំនួន ៣១៩សកម្មភាព ដើម្បីការអនុវត្តប្រកបដោយប្រសិទ្ធភាព៕

ក្រសួងសាធារណការ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Engineering Corporation ចុះកិច្ចសន្យាដើម្បីសិក្សាលេីការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីនេះមានការចូលរួមពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមអង្គភាពក្រោមឱវាទក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការសិក្សាលម្អិតលើបច្ចេកទេស ការរៀបចំឯកសារ និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ ត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ៕