ព័ត៌មាន មរកអង្គរញូសិ៍ ធីវី
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ព័ត៌មានវិទ្យា
  • ទេសចរណ៍
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ / www.morodorkangkor-newstv.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 098462339 / 092462339 /

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views
September 13, 2024  ព័ត៌មានជាតិ  No comments

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ខ្សែទី១ មានប្រវែង១១.០៩គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូប្រវែង១០.៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន២០កន្លែង លូប្រអប់៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ខ្សែទី២ មានប្រវែង៤.១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន៥កន្លែង។

ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង២.១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ និងមានសំណង់លូមូលចំនួន៨កន្លែង។

ខ្សែទី៤ មានប្រវែង ២.០២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង៥ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូប្រវែង១.៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង៤០ម៉ែត្រ មានលូមូលចំនួន៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ខ្សែទី៥ មានប្រវែង៥.៧៥គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៥.៧គីឡូម៉ែត្រ ក្រាលបេតុង៥០ម៉ែត្រ មានលូមូលចំនួន២៣កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។

ខ្សែទី៦ មានប្រវែង១១.៣៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង១១.១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន៩កន្លែង។

ផ្លូវទាំង៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មក លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែទៀត តាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង១គីឡូម៉ែត្រ និងផ្លូវប្រវែង១៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង៕


Share This:
KKK Twitter Facebook telegram RSS Feed Email
Newer Post Older Post Home

0 Comments:

Post a Comment

  • Popular
  • Tags
  • Blog Archives
  • ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!
    (សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣...
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល
             សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ...
  • ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ
    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន...
  • មន្ត្រីក្រសួងវប្បធម៌ បកស្រាយពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គម
    (ភ្នំពេញ)៖ លោក ហួន សាវង្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន ...
  • ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព
    ភ្នំពេញ ÷ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយ...
  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ
    ភ្នំពេញ: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការ...
  • ឯកឧត្តមទេសរដ្ឋមន្ត្រីន គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្តបន្ទាប់
    នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅ...
  • ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំ
    តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរម...
  • អភិបាលខេត្តប៉ៃលិន សំណូមពរអាជីវករក្នុងផ្សារប៉ាហ៊ីចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ, គណៈគ្រប់គ្រងផ្សារត្រូវរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ
    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនា...
  • រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ
    រដ្ឋបាលខេត្តកំពត បានបញ្ជាដល់មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការ ប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត តម្កល់នៅមន្ទីរ...

Labels

  • ទេសចរណ៍
  • ព័ត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

Blog Archive

  • ▼  2024 (282)
    • ►  December (1)
    • ►  October (18)
    • ▼  September (53)
      • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp ...
      • ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ក...
      • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋខ្មែរទា...
      • អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល...
      • ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្...
      • រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រដល់យុទ្ធនាការផ្សព្វ...
      • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីភា...
      • ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភ...
      • ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធស...
      • ក្រសួងសាធារណការ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yo...
      • ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្...
      • ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការកា...
      • ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ដ្រី ...
      • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំ...
      • ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal E...
      • ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​...
      • មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញសិប្បកម្ម សហ...
      • ក្រុមហ៊ុនយក្សរបស់ជប៉ុន សាងសង់រោងចក្រថ្មីមួយទៀត​នៅខ...
      • សម្ដេច ម៉ែន សំអន ស្នើ ៦ ចំណុច ដល់គណៈកម្មាធិការរណសិ...
      • រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភា...
      • ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញសេចក្តីអំពាវនាវ ស្ដីពី...
      • អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំកម្លាំង ចុះអន្តរាគមន៍...
      • នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើទស្សនកិច្ចនៅតំបន់ពហុកសិ...
      • អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ...
      • ប្រធានរដ្ឋសភាកម្ពុជា បង្ហាញសាមគ្គីភាព ការគោរពស្រឡា...
      • រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ...
      • ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី...
      • រដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំឱ្យថ្នាក់ដឹកនាំ និងមន...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និ...
      • ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធាន សមាគមយុវជនក្រុម៨ សូ...
      • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រអនុសាសន៍ សម្តេចតេជោ...
      • សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្ស...
      • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើ...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមវប្បធម៌...
      • កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ...
      • អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសា...
      • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ថ្នាលបណ្ដុះកូនឈើថ្នាក...
      • សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេ...
      • រោងចក្រផលិតសំបកកង់រថយន្ដទី៣របស់កម្ពុជា តម្លៃ១៤០លាន...
      • ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន...
      • គណៈរដ្ឋមន្ត្រី បើកការស្រាវជ្រាវបឋមស្តីពី «ពិពិធកម្...
      • មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំគណៈប្រតិភូ ក...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ...
      • ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច...
      • ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិ...
      • អភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការទទួលស្គាល...
      • អភិបាលខេត្តកណ្តាល បញ្ជាឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្ន...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធាន...
      • ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រជុំផ្...
      • ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រ...
      • រដ្ឋមន្ត្រីទេសចរណ៍ ស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ...
    • ►  August (52)
    • ►  July (53)
    • ►  June (55)
    • ►  May (50)

 
  • Popular Posts

    • ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!
      (សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣...
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល
               សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ...
    • ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ
      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន...
  • Popular Posts

    • ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!
      (សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣...
    • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល
               សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ...
    • ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ
      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន...
  • Total Pageviews

Copyright © ព័ត៌មាន មរកអង្គរញូសិ៍ ធីវី | Powered by Blogger
Design by FThemes | Blogger Theme by Lasantha - PremiumBloggerTemplates.com | NewBloggerThemes.com Distributed By Gooyaabi Templates